ឥណទានក្រុមសាមគ្គី
  ឥណទានក្រុម​សាមគ្គី គឺតម្រូវឲ្យមានសមាជិកគ្រួសារចាប់ពីពីរគ្រួសារឡើងទៅ​ ។ ឥណទាន​នេះផ្តល់ជូនអតិថិជនគោលដៅសម្រាប់ប្រើប្រាស់ជាដើមទុនក្នុងការប្រកបមុខរបរ និង ជួយបង្កើតប្រាក់ចំណូលដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់អតិថិជនកាន់តែប្រសើរឡើង៕

លក្ខខណ្ឌក្នុងការផ្តល់ឥណទាន
 • រូបិយប័ណ្ណ         : ប្រាក់ដុល្លារអាមេរិក
 • ទំហំប្រាក់កម្ចី   : ចាប់ពី ១០០ ដុល្លារ រហូត​ដល់ ៥០០ ដុល្លារ
 • អត្រាការប្រាក់  : ទាបសមរម្យ
 • រយៈពេលកម្ចី    : ចាប់ពី ០៦ខែ រហូត​ដល់ ១២ ខែ
 • របៀបសង        : រំលស់ប្រាក់ដើមនិងការប្រាក់ជារៀងរាល់ខែ 
លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី
 • មានសញ្ជាតិខ្មែរ
 • អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
 • មានសមាជិកក្រុមចាប់ពី ០២ គ្រួសារឡើងទៅ
 • មានទីលំនៅច្បាស់លាស់
 • មានមុខរបរត្រឹមត្រូវស្របច្បាប់
 • មានលទ្ធភាពគ្រប់គ្រាន់
 • ពុំមានជាប់បទពិរុទ្ធផ្សេងៗ
 • សមាជិកក្រុមត្រូវធានាគ្នាទៅវិញទៅមក 
ឯកសារដែលតម្រូវឲ្យមាន
 • ឯកសារកំណត់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ , លិខិតឆ្លងដែន​​ , សៀវភៅគ្រួសារ , សៀវភៅស្នាក់នៅ , សំបុត្រកំណើត ...។ល។) (ថតចម្លង)
 • ឯកសារ​ផ្សេងៗ
 • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
ទំព័រដើមអំពីស្ថាប័នផលិតផល​​ និង សេវាកម្មរបាយការណ៍ផ្សព្វផ្សាយការងារដៃគូទំនាក់ទំនង
© រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  BORRIBO Microfinance Institution PLC. All rights reserved.
.