សារនាយកគ្រប់គ្រងទូទៅ
   ក្នុងនាមខ្ញុំជានាយកគ្រប់គ្រងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ភីអិលស៊ី ( Borribo Microfinance Institution PLC )ខ្ញុំមានសេចក្តីរីករាយយ៉ាខ្លាំងចំពោះគ្រឹះស្ថានដែលបានចាប់ផ្តើមដំណើរការប្រតិបត្តិការមីក្រូហិរញ្ញវត្ថុរបស់ខ្លួនប្រកប ដោយជោគជ័យ ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ។ក្នុងនោះដែរដោយមើលឃើញពីសក្តានុពលសេដ្ឋកិច្ចនៅកម្ពុជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ភីអិលស៊ីនឹងតាំងចិត្តផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលមានអត្រាការប្រាក់សមរម្យលក្ខណៈប្រកួតប្រជែងនិងតម្រូវអោយអតិថិជនមានឯកសារតិចតួចភ្ជាប់មកជាមួយ។ការរីកចម្រើននៃប្រតិបត្តិការរបស់មីក្រូហិរញ្ញវត្ថុបរិបូរណ៍ភីអិលស៊ីបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងការរស់នៅនិងដំណើរការអាជីវកម្ម។ជាពិសេសទៅទៀតយើងនឹងខិតខំបន្ថែមទៀតឲ្យអស់លទ្ធភាពដើម្បីរិះរកនូវផលិតផលនិងសេវាកម្មឥណទានថ្មីៗឲ្យកាន់តែប្រសើរជាងមុនទៅទៀត។យ៉ាងណាមិញនៅក្នុងឆ្នាំ២០១៦ខាងមុខនេះគ្រឹះស្ថានមានផែនការបើកសាខាឲ្យបានច្រើនបន្ថែមទៀតក្នុងរាជធានីភ្នំពេញក៏ដូចជាតាមបណ្តាខេត្តនានាដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនហើយជួយឲ្យអតិថិជនទទួលបានសេវាកម្មហិរញ្ញវត្ថុគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាក្នុងម៉ោងធ្វើការ។

ចក្ខុវិស័យសំរាប់ឆ្នាំ ២០១៦

សំរាប់ឆ្នាំ២០១៦និងឆ្នាំបន្ទាប់ទៅទៀតគណៈគ្រប់គ្រងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ភីអិលស៊ីមានយុទ្ធសាស្រ្តធំៗមួយចំនួនដូចជា៖
  • ពង្រឹងនូវការគ្រប់គ្រងការត្រួតពិនិត្យហានិភ័យខ្ពស់តាមរយៈការបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីឥណទានឲ្យផ្តោតទៅលើការវិភាគអំពីទ្រព្យដាក់បញ្ចាំសមត្ថភាពក្នុងការសងត្រលប់ ចរិយាសម្បត្តិមូលធននិងលក្ខខណ្ឌផ្សេងៗរបស់អតិថិជន។
  • ធ្វើយ៉ាងណាឲ្យផលិតផលនិងសេវាកម្មកាន់តែមានភាពទាក់ទាញនិងមានជម្រើសច្រើនរបៀបដោយផ្តល់នូវភាពងាយស្រួលដើម្បីបំពេញតម្រូវការរបស់អតិថិជន។
  • អនុលោមទៅតាមច្បាប់និងបទបញ្ញាត្តិរបស់អាជ្ញាធរដែលពាក់ព័ន្ធ ។
  • ពង្រីកនូវបណ្តាសាខាបន្ថែមទៀតដើម្បីឲ្យអតិថិជនដែលមានចំណូលទាបទាំងអស់អាចទទួលបាននូវសេវាកម្មមីក្រូហិរញ្ញវត្ថុរបស់យើងមានភាពងាយស្រួល។
សេចក្តីថ្លែងអំណរគុណកណ្តាល      

ជាថ្មីម្តងទៀតខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្រពីសំណាក់អ្នកវិនិយោគនិងអតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ភីអិលស៊ី។ជាពិសេសទៀតក៏សូមថ្លែងអំណរគុណផងដែរចំពោះធនាគារជាតិនៃកម្ពុជានិងអាជា្ញធរដែលពាក់ព័ន្ធទាំងអស់ដែលបានជួយណែនាំនិងផ្តល់ដំបូន្មានព្រមទាំងជួយកែតម្រូវរាល់ចំណុចខ្វះខាត។ជាចុងក្រោយខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថាតាមរយៈការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តបំពេញការងាររបស់បុគ្គលិកយើងខ្ញុំនឹងធ្វើអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ភីអិលស៊ីជាគ្រឹះស្ថានដែលឈានមុខមួយក្នុងចំណោមគ្រឹះស្ថានដែលឈានមុខទាំងអស់នៅកម្ពុជា ។
 
ទំព័រដើមអំពីស្ថាប័នផលិតផល​​ និង សេវាកម្មរបាយការណ៍ផ្សព្វផ្សាយការងារដៃគូទំនាក់ទំនង
© រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  BORRIBO Microfinance Institution PLC. All rights reserved.
.