What's New?

នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ភីអិលស៊ី បានរៀបចំធ្វើសិក្ខាសាលាស្តីពីការបូកសរុបលទ្ធផលប្រចាំឆ្នាំ ២០១៩ និងទិសដៅឆ្នាំ ២០២០ ក្រោមអធិបតីភាពរបស់លោក អ៊ុក តូរានី ដែលជានាយកគ្រប់គ្រងទូទៅនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ភីអិលស៊ី។...

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ លោក អ៊ុក តូរានី ជានាយកគ្រប់គ្រងទូទៅនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ភីអិលស៊ី បានដឹកនាំថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ ធ្វើការងារសង្គមមួយ ដោយបានពាំនាំនូវសំភារៈសិក្សា គ្រឿងឧបភោគបរិភោគជាច្រើនទៅកាន់អង្គការថែរក្សា និងបណ្តុះបណ្តាលកុមារកំព្រា (Orphan Care and Training Organization) ដើម្បីរក្សាទំនុកបម្រុងកុមារដែលតែងតែត្រូវការប្រើប្រាស់ និងបរិភោគរៀងរាល់ថ្ងៃ។...

សកម្មភាពរបស់គណៈគ្រប់គ្រង និងបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ភីអិលស៊ី រៀបចំចេញដំណើរទៅកាន់វីគិរីរម្យរីសត ដើម្បីរៀបចំកម្មវិធីសិក្ខាសាខាប្រចាំឆ្នាំ ២០១៩ និងទិសដៅឆ្នាំ ២០២០ ។...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី សូមជម្រាបជូន សាធារណជន និងអតិថិជន ទាំងអស់ឲ្យបានជ្រាបថា គ្រឹះស្ថាន នឹងផ្អាកប្រតិបត្តិការចំនួន ៣ថ្ងៃគឺ ថ្ងៃទី២៧-២៨-២៩ ខែកញ្ញា ឆ្នាំ ២០១៩...

នៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលសុី បានផ្តល់នូវវគ្គបណ្តុះទៅលើប្រធានបទស្តីពី “ ប្រតិបត្តិការប្រចាំថ្ងៃ” ជូនទៅដល់ថ្នាក់គ្រប់គ្រងសាខា និងបុគ្គលិកផ្នែកដែលពាក់ព័ន្ធ ដើម្បីបង្កើននូវចំនេះដឹង និងទំនួលខុសត្រូវក្នុងការអនុវត្តការងារប្រចាំថ្ងៃអោយមានប្រសិទ្ធភាព។ តាំងនាមអោយបុគ្គលិកទាំងអស់គ្នា យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយកគ្រប់គ្រងទូទៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៌ ភីអិលសុី ដែលបានចំណាយពេលដ៏មានតម្លៃ ក្នុងការចូលរួមចែករំលែកនូវចំនេះដឹង ព្រមទាំងបទពិសោធន៍មកដល់បុគ្គលិកទាំងអស់គ្នា។...

កាលពីថ្ងៃសៅរ៍ ១រោជ ខែភទ្រប ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងវេនកាន់បិណ្ឌទីមួយ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បូរិបូរណ៍ ភីអិលសុី បាននាំយកបច្ច័យ និងទេយ្យទានមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តកោះប៊ុនលី និងវត្តឃ្លាំងមឿង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ។...
prev12345...1112next
HomeAbout UsProducts & ServicesReportMediaJobBusiness PartnersContact Us
© Copyrights  BORRIBO Microfinance Institution PLC. All Rights Reserved.
.