Background

ប្រវត្តិរបស់គ្រឹះស្ថាន

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បរិបូណ៍ ភីអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានចាប់ផ្តើមបង្កើតឡើង និងមានប្រតិបត្តិការនៅក្នុងកំឡុងឆ្នាំ ២០១១ ហើយបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានូវថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១១ គោលបំណងក្នុងការបង្កើតឡើងគឺដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ ព្រមទាំងផ្តល់ហរិញ្ញវត្ថុសំរាប់បង្កើត ពង្រីក និងកែលម្អមុខរបរអាជីវកម្មរបស់ប្រជាជនឲ្យមានលក្ខណៈកាន់តែប្រសើរឡើងបន្ថែមទៀត។ ដោយសារតែតម្រូវការរបស់អតិថិជនកាន់តែច្រើនឡើងៗ នៅក្នុងកំឡុងប៉ុន្មានឆ្នាំកន្លងមកនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ក៏បានពង្រីកនៅសាខារបស់ខ្លួនចំនួន៤សាខាបន្ថែមទៀត នៅតាមតំបន់ផ្សេងៗគ្នា ដើម្បីងាយស្រួលក្នុងការបម្រើជូននូវសេវាកម្មជូនទៅដល់អតិថិជនដែលពួកគាត់កំពុងតែមានតម្រូវការខាងផ្នែកហិរញ្ញវត្ថុ។

ចក្ខុវិស័យ

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បរិបូណ៍ ភីអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី គឺជាគ្រឹះស្ថានដែលបង្កើតឡើងដើម្បីជួយប្រជាពលរដ្ខគ្រប់រូបឲ្យមានលំនៅដ្ឋានផ្ទាល់ខ្លួនតាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដល់ពួកគេ ម្យ៉ាងវិញទៀតគ្រឹះស្ថានចង់ឲ្យអាជីវកម្ម និងជីវភាពរបស់អតិថិជនមានភាពរីកចម្រើន។ ជាទូទៅទស្សនៈរបស់យើងគឺ ធ្វើឲ្យជីវិតកាន់តែប្រសើរ។

បេសកកម្ម

គ្រឹះស្ថានធ្វើយ៉ាងណាឲ្យពួកគាត់ប្រើប្រាស់ប្រាក់កម្ចីទៅតម្រូវការ និងទិសដៅ របស់ពួកគាត់ក្នុងការពង្រីកអាជីវកម្ម ទិញសម្ភារ: ប្រើប្រាស់ផ្ទាល់ខ្លួន មានផ្ទះផ្ទាល់ខ្លួន ដើម្បីជួយពួកគាត់ឲ្យមានជីវភាពកាន់តែប្រសើរឡើងបន្ថែមទៀតទៅតាមសមត្ថភាពនៃបា្រក់ចំណូលរបស់ពួកគាត់ ។