វគ្គបណ្តះបណ្តាល ស្តីពីការត្រួតពិនិត្យឯកសារ
image

នៅរសៀលថ្ងៃ សុក្រ  ទី ២៤ ខែ មីនា  ឆ្នាំ ២០២២ នៅការិយាល័យកណ្តាល  នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  បរិបូរណ៍  ភីអិលស៊ី បានរៀបចំវគ្គបណ្តុះបណ្តាលមួយដល់មន្ត្រីបុគ្គលិកផ្នែកមន្ត្រីឥណទាន  ស្តីពី ការត្រួតពិនិត្យឯកសារដើម្បីការពារហានិភ័យឥណទាន​ ដោយមានការបង្ហាត់បង្ហាញដោយផ្ទាល់ពីលោកគ្រូ ឡាវ ពិសិដ្ឋ ជាប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យឥណទាន និងលោកគ្រូ ឃុំ សារូ ជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យឥណទាន។  ក្នុងវគ្គសិក្សានេះដែរគឺដេីម្បីពង្រឹងសមត្ថភាពបុគ្គលិកពាក់ព័ន្ធអោយកាន់តែប្រសេីរឡេីងថែមមួយកម្រិតទៀត​ និងជាពិសេសដេីម្បីចូលរួមអភិវឌ្ឍន៍ចំណេះដឹងពួកគាត់អោយសមស្របទៅតាមសម័យកាល​ និងកាលៈទេសៈ។