ថ្ងៃសុក្រ ទី ០១ ខែ កក្កដា ឆ្នាំ ២០២២ នៅការិយាល័យកណ្តាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានរៀបចំវគ្គបណ្តុះបណ្តាលមួយដល់បុគ្គលិកផ្នែកមន្ត្រីឥណទាន ស្តីពី ការវាយតម្លៃប្រាក់កម្ចី ដោយមានការបង្ហាត់បង្ហាញដោយផ្ទាល់ពីលោកគ្រូ មាង សុវណ្ណ ជានាយករង គ្រប់គ្រងទូទៅ។ ក្នុងវគ្គសិក្សានេះដែរគឺដេីម្បីពង្រឹងសមត្ថភាពបុគ្គលិក អោយកាន់តែប្រសេីរឡេីងថែមមួយកម្រិតទៀត និងជាពិសេសដេីម្បីចូលរួមអភិវឌ្ឍន៍ចំណេះដឹងពួកគាត់អោយសមស្របទៅតាមសម័យកាល និងកាលៈទេសៈ។