Job Detail
image

មន្ត្រីត្រួតពិនិត្យហានិភ័យឥណទាន

LUN Kungloeun 13-Jun-2022
ការពិពណ៌នា

- រៀបចំការងារប្រចាំខែ និងសប្តាហ៍ដើម្បីអនុវត្តការងារ
-​ ត្រួតពិនិត្យឡើងវិញរាល់ឥណទានដែលបានបញ្ចេញរួចគ្រប់សាខាទាំងអស់ និងធ្វើរាយការណ៍ជូនថ្នាក់គ្រប់គ្រងដើម្បីត្រួតពិនិត្យ
- កំណត់ឥណទានមិនប្រក្រតី ហើយចុះសិក្សាឥណទានទាំងនោះឡើងវិញនូវកំរិតហានិភ័យផ្សេងៗដែលអាចកើតមានឡើង
- ត្រួតពិនិត្យឯកសារឥណទានដែលត្រូវយកអនុម័តដល់ការិយាល័យកណ្តាល ដើម្បីកំណត់ពីកំរិតហានិភ័យ និងភាពគ្រប់គ្រាន់នៃឯកសារ
- ចុះសិក្សា និងវាយតម្លៃពីកំរិតហានិភ័យមុនពេលបញ្ចេញឥណទានជូនអតិថិជនសាខាទាំងអស់
- ចុះជួបអាជ្ញាធរដែនដី ដើម្បីសិក្សាតម្លៃដីជាក់ស្តែង និងព័ត៌មានរបស់អតិថិជនឲ្យបានច្បាស់លាស់
- ចុះសិក្សា និងដោះស្រាយបំណុលដែលមានការបង់ប្រាក់យឺតយ៉ាវ
- ចូលរួមសហការដោះស្រាយឥណទានយឺតយ៉ាវជាមួយផ្នែកដោះស្រាយបំណុល និងមន្ត្រីឥណទានតាមសាខា
- ធ្វើរបាយការណ៍ឥណទានដែលយឺតយ៉ាវក្រោយពីចុះដោះស្រាយរួច ជូនដំណឹងមកថ្នាក់គ្រប់គ្រងត្រួតពិនិត្យ
- ធ្វើការងារផ្សេងៗតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង។