វគ្គបណ្តុះបណ្តាលស្តីពី "ការបណ្តុះវិន័យឥណទាន"
image

នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានរៀបចំវគ្គបង្ហាត់បង្ហាញខ្លីមួយស្តីពី “ការបណ្តុះវិន័យឥណទាន” រៀបចំដោយលោកគ្រូ គួន សុធី ជាប្រធានឥណទាន និងលោកគ្រូ ឈន សេងអ៊ន ជាអនុប្រធាន និងប្រធាននាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការ ទៅកាន់លោកគ្រូអ្នកគ្រូដែលជាមន្ត្រីបុគ្គលិកផ្នែកបេឡាធិការ និងមន្ត្រីឥណទានរបស់គ្រឹះស្ថាន ដើម្បីពង្រឹងអំពីការយល់ដឹងបន្ថែមលើវិស័យឥណទាន និងអភិវឌ្ឍន៍ចំណេះដឹងរបស់គាត់អោយកាន់តែប្រសើរឡើងថែមទៀត ។