គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានចូលរួមជាចំណែកខ្លះៗក្នុងវិស័យអប់រំ
image

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានចូលរួមជាចំណែកខ្លះៗក្នុងវិស័យអប់រំ ដោយបាននាំយក សម្ភារៈសិក្សាមួយចំនួន ទៅកាន់សាលារៀនចំនួន២ គឺមតេ្តយ្យសិក្សាភូមិធំ និងសាលាបឋមសិក្សាទួលសាគរ តាមរយៈលោកនាយកសាលាទាំងពីរខាងលើ។

យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក សន ចាន់ ជានាយកសាលា​នៃមតេ្តយ្យសិក្សាភូមិធំ និងលោកសៀង វន្ថា នាយកសាលានៃបឋមសិក្សាទួលសាគរ ព្រមទាំងលោកគ្រូអ្នកគ្រូទាំងអស់ ដែលចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមសំណេះសំណាល និងទទួលស្វាគមន៍យើងខ្ញុំយ៉ាងកក់ក្តៅ។