វគ្គបណ្តុះបណ្តាល ស្តីពីពន្ធកាត់ទុក
image

នៅព្រឹកថ្ងៃសៅរ៍ ទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ ការិយាល័យកណ្តាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានរៀបចំការបង្ហាត់បង្ហាញខ្លីមួយដល់មន្ត្រីបុគ្គលិកដែលជាបេឡាធិការ និងផ្នែកដែលពាក់ព័ន្ធទៅនឹងការអនុវត្តការងារពន្ធកាត់ទុកទូទៅ ។ វគ្គសិក្សានេះដឹកនាំដោយលោកស្រី ហេង លក្ខិណា ជាប្រធាននាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុ និងជំនួយពីលោកស្រី អុល ស្រីអន ដែលជាប្រធានគណនេយ្យ។ វគ្គសិក្សានេះ គឺជាទុន និងជាមូលដ្ឋានសម្រាប់ការអនុវត្តការងារប្រចាំថ្ងៃឲ្យប្រសើរជាងមុន និងស្របទៅនឹងទិសដៅរបស់គ្រឹះស្ថាន និងស្ថានភាពបច្ចុប្បន្ន