ការបង្ហាត់បង្ហាញខ្លី បទបញ្ញត្តិប្រតិបត្តិតាម
image

នៅព្រឹកថ្ងៃសៅរ៍ទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៣ នៅការិយាល័យកណ្តាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានរៀបចំការបង្ហាត់បង្ហាញខ្លីមួយដល់មន្ត្រីបុគ្គលិកពាក់ព័ន្ធទៅនឹង បទបញ្ញត្តិប្រតិបត្តិតាមនៅក្នុងការអនុវត្ត សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ និង ច្បាប់ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

។ វគ្គសិក្សានេះដឹកនាំដោយលោកស្រី ហាក់ រំដួល ជាប្រធានមន្រ្តីប្រតិបត្តិតាម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ភីអិលស៊ី។ វគ្គសិក្សានេះ គឺជាទុន  និងជាមូលដ្ឋានសម្រាប់ការអនុវត្តការងារឲ្យប្រសើរជាងមុន និងស្របទៅនឹងទិសដៅរបស់គ្រឹះស្ថាន និងស្ថានភាពបច្ចុប្បន្ន ក្នុងវិស័យធនាគារ  និងហិរញ្ញវត្ថុ ។