វគ្គបណ្តះបណ្តាល មន្រ្តីបុគ្គលិក
image

នៅព្រឹកថ្ងៃ សៅរ៍ ទី ០៣ ខែ កញ្ញា ឆ្នាំ ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានបើកវគ្គបណ្តុះបណ្តាលខ្លីមួយដល់មន្ត្រីបុគ្គលិកជាបេឡាធិការ និងផ្នែកដែលពាក់ព័ន្ធទៅនឹង ការអនុវត្តកិច្ចការងារប្រចាំថ្ងៃរបស់បេឡាករ។ វគ្គសិក្សានេះដឹកនាំដោយលោកស្រី ហេង លក្ខិណា ជាប្រធាននាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុ និងជំនួយពីលោកស្រី អុល ស្រីអន ដែលជាប្រធានគណនេយ្យ។ វគ្គសិក្សានេះ គឺជាទុន និងជាមូលដ្ឋានសម្រាប់ការអនុវត្តការងារប្រចាំថ្ងៃឲ្យប្រសើរជាងមុន។