នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានរៀបចំបើកវគ្គបណ្តុះបណ្តាលបុគ្គលិកផ្នែកមន្រ្តីឥណទាន ស្តីពី "យុទ្ធសាស្ត្រដោះស្រាយបំណុល"
បង្រៀនដោយលោក មាង សុវណ្ណ នាយករងគ្រប់គ្រងទូទៅ និងលោក ឈី ឌីណា ជាអនុប្រធានដោះស្រាយបំណុល។ វគ្គសិក្សានេះបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹងនូវចំណេះដឹង នឹងចំណេះជំនាញរបស់មន្ត្រីឥណទាន នឹងមន្រ្តីដោះស្រាយបំណុល អោយកាន់តែប្រសើរឡើងបន្ថែមទៀត។