នៅរសៀលថ្ងៃ សុក្រ ទី ២៤ ខែ មីនា ឆ្នាំ ២០២២ នៅការិយាល័យកណ្តាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានរៀបចំវគ្គបណ្តុះបណ្តាលមួយដល់មន្ត្រីបុគ្គលិកផ្នែកមន្ត្រីឥណទាន ស្តីពី ការត្រួតពិនិត្យឯកសារដើម្បីការពារហានិភ័យឥណទាន ដោយមានការបង្ហាត់បង្ហាញដោយផ្ទាល់ពីលោកគ្រូ ឡាវ ពិសិដ្ឋ ជាប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យឥណទាន និងលោកគ្រូ ឃុំ សារូ ជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យឥណទាន។ ក្នុងវគ្គសិក្សានេះដែរគឺដេីម្បីពង្រឹងសមត្ថភាពបុគ្គលិកពាក់ព័ន្ធអោយកាន់តែប្រសេីរឡេីងថែមមួយកម្រិតទៀត និងជាពិសេសដេីម្បីចូលរួមអភិវឌ្ឍន៍ចំណេះដឹងពួកគាត់អោយសមស្របទៅតាមសម័យកាល និងកាលៈទេសៈ។