សារប្រធានក្រុមប្រឹក្សាភិបាល
ក្នុងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី នាងខ្ញុំមាន កិត្តិយស និងមាន សេចក្តីរីករាយឥតឧបមាក្នុងការបង្ហាញនូវរបាយការណ៍លទ្ធផលនិងការអភិវឌ្ឍន៍សំខាន់ៗដែលមានឥទិ្ធពលលើភាពរីកចម្រើនរបស់គ្រឹះស្ថាននៅឆ្នាំបន្តបន្ទាប់ទៀតនាពេលអនាគតជាពិសេសផងដែរ នាងខ្ញុំសូមអរគុណដល់អតិថិជនបុគ្គលិក​និងថ្នាក់ដឹកនាំទាំងអស់ព្រមទាំងធនាគារជាតិនៃកម្ពុជាដែលធ្វើឲ្យគ្រឹះស្ថានរបស់យើងខ្ញុំបានទទួល ជោគជ័យនាបំណាច់ឆ្នាំ២០១៥នេះ។ម៉្យាងវិញទៀតកំឡុងចុងឆ្នាំ២០១៥នោះផងដែរក្រុមប្រឹក្សាភិបាលបានអនុម័តនូវសេចក្តីសម្រេចសំខាន់ៗដូចជាការពង្រីកសាខាបន្ថែមទៀតការដាក់ឲ្យប្រើប្រាស់នូវផលិតផលឥណទានថ្មីៗតាមតម្រូវការទីផ្សារការប្រកួតប្រជែងនិងបំពេញសេចក្តីត្រូវការរបស់អតិថិជនដែលបានជ្រើសរើស។វិស័យហិរញ្ញវត្ថុកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានកើនឡើងក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ៧,៧ភាគរយក្នុងរយៈពេលពីរទសវត្សរ៍ដែលបច្ចុប្បន្ននេះបានក្លាយជាប្រទេសដែលរីកលូតលាស់លឿនជាងគេទី៦នៅក្នុងពិភពលោកក្នុងកំឡុងពេលនោះ។ កំណើនដ៏ខ្ពស់នៃសេដ្ឋកិច្ចរបស់កម្ពុជាមានលក្ខណៈគួរឲ្យចាប់អារម្មណ៍កាន់តែខ្លាំងឡើងដោយសារតែកម្ពុជាមានអាចរក្សាបាននូវកំណើនមួយថេរបង្គួរក្នុងកំឡុងពេលថ្មីៗនេះ។មួយវិញទៀតបើមកមើលលើវិស័យកាត់ដេរនិងវិស័យកសិកម្មនៅតែជាក្បាលម៉ាស៊ីននៃកំណើនដ៏សំខាន់មួយរបស់កម្ពុជាចំណែកឯវិស័យសំណង់,វិស័យទេសចរណ៍ដែលកំពុងរីកចម្រើននិងវិស័យដំណាំគឺជាចលករកំណើនដ៏សំខាន់បំផុតទីពីរ។ទោះបីជាអតិផរណាមានការកើនឡើងបន្តិចបន្តួចក្តីក៏ស្ថេរភាពតម្លៃស្ថិតនៅក្នុងកម្រិតមួយដែលអាចទទួលយកបានដែលគាំទ្រដល់ការពង្រីកវិសាលភាពនៃសេដ្ឋកិច្ចនិងការគាំទ្រដល់ការកាត់បន្ថយភាពក្រីក្រ។កំណើននៃប្រាក់បញ្ញើរបស់វិស័យឯកជនបានកើនឡើងយ៉ាងលឿនដោយសារតែមានភាពជឿជាក់ឡើងវិញលើសេដ្ឋកិច្ចដែលរួមចំណែកធ្វើឲ្យមានស្ថេរភាពកាន់តែច្រើនឡើងនៅក្នុងវិស័យធនាគារ។ផ្នែកសារពើពន្ធត្រូវបានពង្រឹងបន្ថែមដោយសារការគ្រប់គ្រងប្រាក់ចំណូលមានការកែលម្អផ្តល់នូវហិរញ្ញប្បទានបន្ថែមសម្រាប់គាំទ្រដល់ការចំណាយ សាធារណៈចាំ
បាច់ដែលកំពុងកើនឡើងដោយមិនធ្វើឲ្យប៉ះពាល់ដល់ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ។
ទំព័រដើមអំពីស្ថាប័នផលិតផល​​ និង សេវាកម្មរបាយការណ៍ផ្សព្វផ្សាយការងារដៃគូទំនាក់ទំនង
© រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  BORRIBO Microfinance Institution PLC. All rights reserved.
.